មូលហេតុ​នាំឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម

កំណើតថ្មី ·

ទឹកនោមផ្អែម​កើតមាន​មិន​រើសមុខ​ឡើយ ។ នរណា​ក៏ដោយ កន្លែង​ណាក៏ដោយ អាយុ​ប៉ុន្មាន​ក៏ដោយ ក៏​អាច​កើត​ជំងឺ​ទឹកនោមផ្អែម​ដែរ ។ ម​នុ​ស្ស​ពេ​ញវ័យ​ជាច្រើន​កើត​ជំងឺ​ទឹកនោមផ្អែម​ជាច្រើន​ឆ្នាំ​ហើយ​ទើប​ដឹងថា ខ្លួន​មាន​រោគសញ្ញា​ជំងឺ​នេះ ។ មនុស្ស​ច្រើនណាស់​មាន​ផលវិបាក​ប​ណ្តា​ល​ម​ក​ពី​ជំងឺ​នេះ​ដូចជា ការ​ខូច​ភ្នែក ការ​ខូច​តម្រងនោម ជំងឺ​បេះដូង និង​ការ​ខូច​សរសៃប្រសាទ ។ នៅ​កន្លែង​ជាច្រើន​នៅក្នុង​ពិភពលោក​មនុស្ស​មាន​ជំងឺ​ទឹ​ក​នោមផ្អែម​ជាច្រើន​មិនបាន​ធ្វើ​រោគវិនិច្ឆ័យ​ទាល់តែសោះ ។ ការរកឃើញ​ជំងឺ​ទឹកនោមផ្អែម​នៅ​ដំណាក់កាល​ដំបូង​មានន័យថា វា​អាច​ព្យាបាល​បាន និង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​យ៉ាងច្រើន ។ ទឹកនោមផ្អែម ជា​ជំងឺ​មួយ​ដែល​កើតឡើង​ដោយសារ​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹ​ង​ការផលិត និង ផ្គត់ផ្គង់​អាំង​ស៊ុយ​លីន​នៅក្នុង​ខ្លួន​មនុស្ស ។​

 

អាហារ​ភាគច្រើនបំផុត​ដែល​យើង​បរិភោគបាន​ក្លាយទៅជា​គ្លុយកូស ដែលជា​ជាតិ​ស្ករ​មួយ​ប្រភេទ ។ យើង​ប្រើ​គ្លុយកូស​ជា​ប្រភព​ថាមពល ដើម្បី​ផ្ត​ល់​ថាមពល​ដល់​សាច់ដុំ និង​កោសិកា​របស់​យើង ។ ខ្លួន​របស់​យើង​ដឹកជញ្ជូន​គ្លុយកូស​ទៅក្នុង​ចរន្តឈាម ។ ដើម្បីឱ្យ​សាច់ដុំ​របស់​យើង និង​ជា​លិ​កា​ដទៃទៀត​ស្រូប​គ្លុយកូស​ពី​ចរន្តឈាម យើង​ត្រូវការ​អ័រម៉ូន​ម្យ៉ាង​ហៅថា អាំង​ស៊ុយ​លីន ។ បើ​គ្មាន​អាំង​ស៊ុយ​លីន​ទេ ខ្លួន​របស់​យើង​មិនអាច​ទ​ទួ​ល​បាន​ថាមពល​ដែល​ចាំបាច់​ពី​អាហារ​របស់​យើង​ឡើយ ។  អាំង​ស៊ុយ​លីន​ត្រូវបាន​ផលិត​ដោយ​ក្រពេញ​ធំ​មួយ​នៅ​ពីក្រោយ​ក្រពះ គឺ​លំពែង ។ វា​ត្រូ​វ​បញ្ចោ​ញ​ដោយ​កោសិកា​ឈ្មោះ ប៊ែ​តា ។ នៅពេល​មនុស្សម្នា​ក់មាន​ជំងឺ​ទឹកនោមផ្អែម​លំពែង​មិនអាច​ផលិត​ជាតិ​អាំង​ស៊ុយ​លីន​បានទេ ឬក៏​ខ្លួន​យើ​ង​មិនអាច​ប្រើ​អាំង​ស៊ុយ​លីន​ឱ្យមាន​ប្រសិទ្ធភាព ។

 

ដូច្នេះ​អ្នក​កើត​ទឹកនោមផ្អែម​មិនអាច​ប្រើ​គ្លុយកូស​ពី​អាហារ​ដែល​ពួកគេ​បរិភោគ​ឱ្យបាន​គ្រ​ប់​គ្រា​ន់​ឡើយ ។ ប្រការនេះ​ធ្វើឱ្យ​ជាតិ​គ្លុយកូស​នៅក្នុង​ឈា​មមាន​ការកើនឡើង ។ កម្រិត​គ្លុយកូស​នៅក្នុង​ឈាម​ខ្ពស់ ឬ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ខ្ព​ស់​ហៅថា ជាតិ​ស្ករ​នៅក្នុង​ឈាម​ខ្ពស់ ។ កម្រិត​គ្លុយកូស​នៅក្នុង​ឈាម​ខ្ពស់​អាច​នាំឱ្យមាន​ផលវិបាក ធ្ងន់ធ្ងរ ។ នៅពេល​បច្ចុប្បន្ននេះ​គ្មាន​ឱសថ​ណា​អាច​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ឱ្យ​ជា​ដាច់​នោះ​ឡើ​យ ៕

 

សូមចុចត្រង់នេះសម្រាប់​ព័ត៌មានលម្អិត

ចែកចាយទៅកាន់
  • Google+ Google+
មតិ​យោបល់​ចំពោះ​ព័ត៌មាន​នេះ