ស្រុក​វាលវែង កំពុង​ប្រែមុខមាត់ ពីតំបន់ដាច់ស្រយាល នៃ​ខេត្ត​ពោធីសាត់ ទៅជាតំបន់អភិវឌ្ឍន៏ កសិឧស្សហកម្ម និងទេសចរណ៏

ស្ថិតនៅចំងាយប្រមាណ១២០គីឡូម៉ែត្រ ទៅ២០០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិសាត់ ស្រុកវាលវែង ត្រូវបានគេចាត់ទុកថាជាស្រុកមួយនៅឆ្ងាយដាច់ស្រយាលមួយពី ខេត្តពោធិសាត់ ដោយសារតែផ្លូវធ្វើដំណើរ ឆ្ងាយហើយលំបាក និងដោយឆ្លងកាត់ព្រៃភ្នំ ជាច្រើនគីឡូម៉ែត្រ ។
ស្រុកវាលវែងដែលជាតំបន់ ធ្លាប់កាន់កាប់ដោយពួកខ្មែរក្រហម ឥឡូវនេះបានប្រែក្លាយមុខមាត់ ពីតំបន់ដាច់ស្រយាល ទៅជាតំបន់ ដែលកំពុងតែអភិវឌ្ឍន៏ កសិឧស្សាហកម្ម និងរមណីយដ្ឋានទេសចរណ៏ ។ ការប្រែក្លាយមុខមាត់នេះ គឺតាមរយៈការយកចិត្តទុកដាក់ពីអ្នកបោះទុនវិនិយោគក្នុងស្រុកគឺ លោក ឧញ៉ា ទ្រី ភាព ដែលជាម្ចាស់ ក្រុមហ៊ុន MDS មានគម្រោងអភិវឌ្ឍន៏ជាច្រើនគោលដៅ នៅទូទាំងស្រុកវាលវែង មានតំបន់កសិ-ឧស្សាហកម្ម តំបនទេសចរណ៏ តំបន់សេដ្ឋកិច្ចពិសេស និងជាពិសេសជំរុញអោយមានការបើកច្រកអន្តរជាតិថ្មដា ។
លោក ឃៀង សុជីវ័ន្ត នាយកគ្រប់គ្រោងក្រុមហ៊ុន MDS មណ្ឌលខេត្តពោធិសាត់បានអោយដឹងថា ក្រុមហ៊ុនរបស់ លោក បានទទួលសិទ្ធវិនិយោគនៅក្នុងស្រុកវាលវែង ពីរាជរដ្ឋាភិបាលកាលពីចុងឆ្នាំ២០១០ លើផ្ទៃដីទំហំ ៨៦១៧ហិតា បន្ទាប់ពីការកាត់ចេញនៅផល់ប៉ះពាល់ ក្រុមហ៊ុននៅសល់ដី ចំនួន៦៤០០ហិតា ។ ក្នុងនោះក្រុមហ៊ុនបានធ្វើការបែងចែក ផ្ទៃដីអនុវត្តគម្រោង ដោយដាំកៅស៊ូ និងដាំម្រេច និងតំបនអភិវឌ្ឍន៏សេដ្ឋកិច្ចពិសេសថ្មដា ។
លោកបានបន្តថា ការដាក់ទុនវិនិយោគ របស់លោកឧញ៉ា ទ្រី ភាព ដោយក្រុមហ៊ុន MDS នៅតំបន់ដាច់ស្រយាលមួយនេះ មិនត្រឹមតែជួយជំរុញ កសិឧស្សាហកម្ម នៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានជួយលើកស្ទួយជីវភាព ប្រជាពលរដ្ឋនៅទូទាំងស្រុកវាលវែង និងអ្នកមកពីតំបនដ៏ទៃទៀត តាមរយៈការផ្តល់ការងារធ្វើ ជាមួយនឹងប្រាក់កម្រៃសមរម្យ។
លោកបានលើកឡើងបន្តទៀតថា បច្ចុប្បន្ន ក្រុមហ៊ុនរបស់លោកបានផ្តល់ការងារ ដល់ប្រជាពលរដ្ឋក្នុងស្រុកវាលវែង និងមកពីខេត្តនានា បានចំនួនជាង៤០០នាក់ហើយៗចំនួននេះ និងមានបន្តកើនឡើងជាបន្តបន្ទាប់ ក្នុងនោះបុគ្គលិកអាចទទួលបានប្រាកខែ ចាប់ពី ១៥០ ដុល្លា ២០០ដុល្លា រហូតដល់១០០០ដុល្លា ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន MDS កំពុងដំណើរការដាំកៅស៊ូ បានចំនួន ១៩០០ហិតា ដោយដំណាំកៅស៊ូទាំងនេះកំពុងតែលូតលាស់ ជាបន្តបន្ទាប់ ក្រោមការមើលថែទាំងពីអ្នកជំនាញ និងកម្មកររបស់ក្រុមហ៊ុន ។
ប្រធានគ្រប់គ្រោងការងារដាំកៅស៊ូរបស់ក្រុមហ៊ុន MDS លោក ហាន់ស៊ីណាត់ បានអោយដឹងថា បើទោះបីជាស្ថានភាព នៅតំបន់វាលវែងមានការលំបាកការដាំកៅស៊ូ តែក្រុមហ៊ុន MDS បានព្យាយាម សិក្សា និងរកពិធីសាស្ត្រ ដាំកៅស៊ូនេះអោយទទួលបានជោគជ័យ រួមទាំងការរកទីផ្សាសំរាប់ដំណាំកៅស៊ូនេះផងដែរ ។
លោកបានបន្តថា ពាក់ព័ន្ធទៅ និងកម្មករដែលបំរើការងារនៅក្នុងចំការកៅស៊ូក្រុមហ៊ុន MDSនេះ ភាគច្រើនជាប្រជាពលរដ្ឋដែលនៅក្នុងស្រុកវាលវែង ហើយមានអ្នកខ្លះមកពីខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពង់ចាមជាដើម ដោយពួកគាត់ ទទួលបានកន្លែងស្នាក់នៅ សេវាសុភាព និងប្រាក់លើទឹកចិត ក្នុងនោះថ្ងៃបុណ្យទានបន្ថែមលើប្រាក់ខែដែលមានស្រាប់ ។
លោកបានលើកឡើងបន្តែមទៀតថា ការវិនិយោគដំណាំដាំកៅស៊ូ ជាលក្ខណទ្រងទ្រាយធំនេះ បានផ្តល់សារសំខាន់យ៉ាងខ្លាំង តាមរយៈការលើកកំពស់សេដ្ឋកិច្ច ខាងក្រុមហ៊ុមក៏ទតួលបានប្រាក់ចំណេញ ប្រជាពលរដ្ឋក៏មានការងារធ្វើ មានជីវភាពធូរធារ ជាពិសេសជួយកាត់បន្ថយចំណាកស្រុក ទៅធ្វើការក្រៅប្រទេសជិតខាង ។ នៅពេលខាងមុខក្រុមហ៊ុនMDS មានគម្រោងដាំកៅស៊ូអោយពេញ ទំហំលើផ្ទៃដី ដែលក្រុមហ៊ុនទទួលសិទ្ធវិនិយោគពីរាជរដ្ឋាភិបាល នៅឆ្នាំ២០១៥ខាងមុខ។ ក្រៅពីដាំកៅស៊ូក្រុមហ៊ុនMDS ក៏បានផ្តោតការយកចិត្តទុដាក់ បោះទុនវិនិយោកទៅលើការដាំម្រេចផងដែរ ។
ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនMDS បានខិតខំព្យាយាមសិក្សា និងរៀបចំដី ហើយគិតរហូតដលពេលនេះក្រុមហ៊ុនដាំម្រេចបានចំនួន៤០ហិតាហើយ លើផ្ទៃដីចំនួន៩០ហិតា ។
លោក កុយ ធិន អ្នកគ្រប់គ្រោងចំការម្រិច របស់ក្រុមហ៊ុនMDS បានអោយដឹងថា ពូជម្រេចដែលបានយកមកដាំនៅក្រុមហ៊ុន ត្រូវបានយកមកពីខេត្តកំពង់ចាម ហើយក្រោយមកក៏មានការកាត់ទងម្រេចនេះ យកទៅធ្វើពូជបន្តបន្ទាប់ ។
ដោយឡែកកម្មករដែលធ្វើការនៅក្នុងចំការម្រេចក្រុមហ៊ុនMDS ភាគច្រើនបានបង្ហាញអារម្មណ៏របស់ពួកគាត់ថា គាត់មានការរីករាយចំពោះធ្វើការងារនៅក្នុងចំការម្រេចនេះ ដោយពួកគាត់ទទួលបានប្រាក់ខែសមរម្យ ហើយពួកគាត់មិនចង់ចេញ ទៅធ្វើការនៅប្រទេសថៃទេ ដោយសារលក្ខណការងារក្រុមហ៊ុនMDSនេះល្អសម្រាប់ពួកគាត់ ។ មានកន្លែងស្នាក់នៅសមរម្យ មានទឹក និងភ្លើងប្រើប្រាសគ្រប់គ្រាន់ដែលជារបស់ក្រុមហ៊ុន ។
សូមបញ្ជាក់ថា ចំការម្រេចរបស់ក្រុមហ៊ុនMDS ត្រូវការកម្មករបន្ថែមទៀតជាច្រើនអ្នក ខណៈដែលក្រុមក្រុមហ៊ុននេះ កំពុងតែបង្កើនសកម្មភាព ក្នុងការដាំម្រេចបន្ថែម អោយគ្រប់លើផ្ទៃដីចំនួន៩០ហិតា ។
ដោយឡែកនិយាយតំបនអភិវឌ្ឍន៏សេដ្ឋកិច្ចពិសេសថ្មដា ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំដែនប្រទេសថៃ វិញ ក៏កំពុងតែដំណើការអភិវឌ្ឍណ៏ទៅមុខជាបន្តបន្ទាប់ ។
លោក អ៊ុំ សារិន ប្រធានគ្រប់គ្រោងតំបនសេដ្ឋកិច្ចពិសេសថ្មដា របស់ក្រុមហ៊ុនMDS បានអោយដឹងថា ផ្ទៃដីដែលសំរាប់ធ្វើការអភិវឌ្ឍន៏នៅតំបន់ព្រំដែននេះមានទំហំ ២២៦៥ហិតា ដោយក្នុងនោះក្រុមហ៊ុនMDS កំពុងសាសង់ផ្សារ កាស៊ីណូ ដាំកៅស៊ូ តំបន់សេដ្ឋកិច្ចពិសេស និងរៀបចំតំបនរមណីយដ្ឋានទឹកធ្លាក់ធម្មជាតិ ។
លោកបានបន្តថា គម្រោងទាំងអស់ដែលក្រុមហ៊ុន កំពុងអភិវត្តនៅថ្មដានេះ សម្រេចបានប្រមាណ ៥០%ហើយ ក្នុងការភិវឌ្ឍន៏នេះក្រុមហ៊ុនMDS របស់លោកបានជួបនូវបញ្ហាមួយចំនួន ដែលពន្យឺតដំណើរការសាងសង់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មដានេះ ដោយសារកាក់តាផ្លូវមានផលលំបាក់ជាខ្លាំងហើយឆ្ងាយ ដោយចុះភ្នំលើងភ្នំជាច្រើនគីឡូម៉ែត្រ ជាពិសេសរដូវវស្សាទឹកហូរឆ្លងកាក់ផ្លូវ មិនអាចធ្វើដំណើរដឹកសម្ភារៈបាន ដូចនេះការអភិវឌ្ឍន៏មានការយឺតយ៉ាវ មួយវិញទៀតនៅតំបន់នេះខុសពីកន្លែងដទៃ រដូវប្រាំងមានរយៈពេលចំនួនតែបីខែ ក្រៅពីនោះរដូវវស្សា សកម្មភាផ្សេងៗត្រូវផ្អាក់ ដោយរងចាំពេលវេលាដឹកសម្ភារៈចូលបាន ។
លោកបញ្ជាកបន្ថែមថា នៅពេលខាងមុខឆាប់ៗនេះ ដើម្បីអោយតំបន់ថ្មដានេះ អភិវឌ្ឍន៏បានឆាប់ ស្នើសំអោយរាជរដ្ឋាភិបាលជំរុញធ្វើយ៉ាងណា ពន្លឿងការចរចារបើកច្រកថ្មដាអោយបានឆាប់ អាចដឹកទំនិញ និងសម្ភារៈសំណង់សាងសង់ពីប្រទេសថៃវិញ ។ ក្នុងនោះផ្លូវពីខេត្តពោធីសាត់ ទៅថ្មដាត្រូវបានសាងសង់ទៀត ធ្វើអោយតំបន់អភិវឌ្ឍន៏នេះមានការអភិវឌ្ឍបានលឿន ។
ពាក់ព័ន្ធនិងបញ្ហាជម្លោះដីធ្លី ជាមួយប្រជាពលរដ្ឋនោះ ក្រុមហ៊ុនMDS មានឆន្ទះក្នុងការដោះស្រាយ ជាមួយប្រជាពលរដ្ឋ ហើយកន្លងមកក្រុមហ៊ុនដោះស្រាយជាបន្តបន្ទាប់រួចរាល់ខ្លះហើយ ។ ទន្ទឹមនឹងនោះក្រុមហ៊ុនស្នើសមអោយអាជ្ញាធរខេត្ត ពោធិសាត់ បន្តជួយដោះស្រាយ បញ្ហារដីធ្លី រវាងក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋ ដែលនៅសេសសល់មួយចំនួនតូច ។ យ៉ាងណាក៏ដោយ ស្រុកវាលវែង នៃខេត្តពោធិសាត់ដាច់ស្រយាលមួយនេះ កំពងតែប្រែក្លាយខ្លួន ទៅជាតំបនកសិឧស្សាហកម្ម ពាណិជ្ជកម្មនិង ទេសចរណ៏ ។ ប្រជាពលរដ្ឋនៅក្នុងស្រុកវាលវែង ថ្មដានេះ ផ្ទាល់ទទួលបានការងារធ្វើ ជាបន្តបន្ទាប់នៅក្នុងចំការកៅស៊ូ ចំការម្រេច និងតំបនសេសដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន MDS ។
អភីបាលស្រុកវាលវែង លោក ឆេ ឈិវ បានអះអាងថា បន្ទាប់ពីក្រុមហ៊ុន MDSចូលមកអភិវឌ្ឍន៏ នៅក្នុងស្រុករបស់លោក សង្កេតឃើញថា មានការរីកចំរើនច្រើន ជាពិសេសពាក់ព័ន្ធជាមួយជីវភាព របស់ប្រជាពលរដ្ឋ ។
លោកបានបន្តថា ប្រជាបលរដ្ឋនៅក្នុងស្រុវាលចែងនេះ រំពឺងថានិងបានការងារធ្វើ បន្ថែមទៀត ក្នុងគម្រោងរបស់ក្រុមហ៊ុន MDS ខណៈដែលក្រុមហ៊ុននេះ កំពុងតែដំណើរការគ្រោង របស់ខ្លួនយ៉ាងសកម្ម ទាំងផ្នែកដំណាំកៅស៊ូ ទាំងផ្នែកដំណាំម្រេច ជាពិសេសតំបនសេដ្ឋកិច្ចពិសេសថ្មដា មួយវិញទៀតគម្រោងនេះអាចជួយអោយវិស័យសេដ្ឋកិច្ចជាតិមានការរីកចំរើន ជឿនលឿនគឺអាស្រ័យ និងគុនភាព និងទំហំការចូលរួម របស់វិស័យឯកជន ។

ប្រភព៖ CamBN