តំលៃឧស្សាហកម្ម​របស់​ប្រទេស​ថៃ បាន​ធ្លាក់​ចុះដល់កម្រិតទាបបំផុត

CamBN · ដោយយោងតាមរបាយការណ៍ ពីសហពន្ឋ័ឧស្សាហកម្មរបស់ថៃ ដែលហៅកាត់ថា (FTI) បានអោយដឹងថា សន្ទស្សន៍ តំលៃឧស្សាហកម្មរបស់ប្រទេសថៃ បានធ្លាក់ចុះ ដល់កម្រិតទាបបំផុតក្នុង ២៤ ខែកន្លងមកនេះ ស្របពេលដែលលទ្ធផល នៃការធ្វើបាតុកម្មនយោបាយ បានបង្កអោយរាំងស្ទះដល់ទំនុកចិត្ត របស់អាជីវកម្មទាំងអស់ទូទាំងប្រទេស។
ដោយយោយតាមការ លើកឡើងរបស់លោក Payungsak Chartsuthipol ប្រធានសហព័ន្ធ ថៃ បានប្រកាសថា សន្ទស្សន៍តំលៃឧស្សាហកម្មចុងក្រោយបំផុតសម្រាប់ខែវិច្ឆិកា ឆ្នាំ2013នេះ បានធ្លាក់ចុះរហូតដល់ ៩២.៨ពិន្ទុ ។
លោក Payungsak បានបន្ថែមទៀតថា បណ្តាប្រតិបត្តិករឧស្សាហកម្មជាច្រើន បានបង្ហាញថា ភាពចលាចលផ្នែកនយោបាយ បានធ្វើអោយពួកគេមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះផលដែលអាចប៉ះពាល់មកលើសេដ្ឋកិច្ចជាតិ បន្ទាប់ពីការបញ្ជាទិញ និងការលក់ បានកំពុងថយចុះ ។
លោក Payungsak បានបន្ថែមទៀតថា សហគ្រាសខ្នាតតូច និងមធ្យម ឥឡូវនេះ កំពុងតែទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ក្នុងការពង្រីកអាជីវកម្ម និងការវិនិយោគរបស់ពួកគេបន្ថែមទៀត។

សូមចុចត្រង់នេះសម្រាប់​ព័ត៌មានលម្អិត

ចែកចាយទៅកាន់
  • Google+ Google+
មតិ​យោបល់​ចំពោះ​ព័ត៌មាន​នេះ