បុរី និងសំណង់ផ្ទះលែង ១៣ ក្រុមហ៊ុនត្រូវបាន ក្រសួងហាមមិនឲ្យ ប្រជាពលរដ្ឋទិញ

Looking Today ·

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ បានចេញសេចក្តី ព្រមាណដល់ ក្រុមហ៊ុនសង់សាងបុរី និងផ្ទះល្វែងសម្រាប់លក់ចំនួន ១៣ក្រុមហ៊ុនឲ្យមកសុំ អជ្ញាប័ណ្ណស្របច្បាប់ និងហាមមិនឲ្យ ប្រជាពលរដ្ឋទិញនោះទេ ដ៏រាបណាងក្រុមហ៊ុន ទាំងនោះមិនមានអនុញ្ញាតិ ច្បាប់ត្រឹមត្រូវពីរដ្ឋាភិបាល ។

យោងតាមសេចក្តី ជូនដំណឹងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចុះហត្ថលេខា ដោយលោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ អន្តរក្រសួងដើម្បី គ្រប់គ្រងអាជីវកម្ម អភិវឌ្ឍន៍អចលនទ្រព្យ ចេញថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៣ ដែល LookingTODAY ទើបតែទទួលបាន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៣ បានឲ្យដឹងថា ក្រុមហ៊ុនចំនួនទាំង ១៣ នោះមានដូចជា ១.សំណង់ផ្ទះល្វែងទំនើប ចោម ចៅ, ២.បុរី សម្បូរមាស, ៣.អាផាតមិន Sonatra Grand Realty, ៤.រុង រឿង, ៥.បុរី សូនី, ៦.សំណង់ផ្ទះល្វែង តុល លន, ៧.សំណង់ផ្ទះល្វែង ឧត្តម មានជ័យ, ៨.បុរី ឧទ្យាន តា ង៉ូវ, ៩.បុរី គៀង ហ៊ត, ១០.បុរី EU (កំពង់ចម្លង អរិយក្សត្រ), ១១.សំណង់ផ្ទះល្វែង ហុក ឈាងលី និងលោកស្រី ហ៊ីង រ៉ាវី, ១២.សំណង់ផ្ទះល្វែង លោកស្រី អ៊ីវ ឈាន និង ១៣.បុរី អាកាសចរណ៍ ។

សេចក្តីជូនដំណឹងបន្តថាណ ក្រុមហ៊ុននោះ ត្រូវរួសរាន់មកដាក់ ពាក្យស្នើសុំអាជ្ញាប័ណ្ណ ឲ្យបាន ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ករណីយឺតយ៉ាវ ឬព្រងើយកន្ដើយមិនព្រម ដកដាក់ពាក្យ ឬមកបំភ្លឺអំពីមូលហេតុ នៃការយឺតយ៉ាវ ក្រុមការងារអន្ដរក្រសួង ដើម្បីគ្រប់គ្រង អាជីវកម្មអភិវឌ្ឍន៍ អចលនវត្ថុនឹងអនុវត្ត ទៅតាមផ្លូវច្បាប់ជាធរមាន ។

ប្រភពព័ត៌មាន ដដែលបានសង្កត់ធ្ងន់ថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមអំពាវនាវចំពោះ សាធារណៈជនមេត្តា ជ្រាបផងដែរថា មុននឹងសម្រេចចិត្តទិញ លំនៅឋាននៅ ការដ្ឋានសំណង់ ឬបុរីណាមួយត្រូវពិនិត្យ លើភាពស្របច្បាប់របស់ការដ្ឋាន ឬបុរីទាំងនោះជាមុនសិន» ។

សូមជម្រាបថា ដើម្បីឆ្លើយតបនឹង តម្រូវការរស់នៅ ប្រជាពលរដ្ឋ នៅទីក្រុងភ្នំពេញ ពីមួយថ្ងៃទៅមួយកាន់តែរីកធំឡើង ដោយមានការសាងសង់ សំណង់ផ្ទះល្វែង កាន់តែច្រើនទៅៗ។ ជាក់ស្តែងក្រុមហ៊ុន ដែលធ្វើសាកសង់ផ្ទះល្វែង និងបុរី ដើម្បីលក់ ជូនប្រជាពលរដ្ឋ មានការកើនឡើង យ៉ាងខ្លំាងផងដែរ ដោយក្រុមហ៊ុន មួយចំនួន មានច្បាប់ ទម្លាប់ត្រឹមត្រូវ អាចឲ្យពលរដ្ឋ មានទំនុកចិត្ត លើផ្ទះដែលខ្លួន បានទិញ។ តែក៏មានក្រុមហ៊ុន មិនមានច្បាប់ត្រឹមត្រូវ មួយចំនួនផងដែរ ដែលក្រុមហ៊ុនទាំងនោះ អាចនឹងសាងសង់ គ្មានកម្រិតស្តង់ នាំឲ្យខាតបង់ ដល់ពលរដ្ឋដែល ទិញផ្ទះពីក្រុមហ៊ុន គ្មានច្បាប់ទម្លាប់ទាំងនោះ៕

សូមចុចត្រង់នេះសម្រាប់​ព័ត៌មានលម្អិត

ចែកចាយទៅកាន់
  • Google+ Google+
មតិ​យោបល់​ចំពោះ​ព័ត៌មាន​នេះ